សួស្ដី! មិត្តទាំងអស់គ្នាខ្ញុំរីករាយណាស់ដែលបានស្គាល់មិត្តទាំងអស់គ្នានៅទីនេះ ហើយក៏អគុណអ្នកទាំងអស់គ្នាដែរ ដែលបានឲ្យរូបថតនេះទុកជាអានុស្សវរីយ៍។
សួស្ដី! មិត្តអ្នកអានទាំងអស់គ្នាដែលបានចូលមកកាន់គេហទំព័ររបស់ខ្ញុំ
|
រៀបចំសរសេរនិងរចនាដោយ ហម សុខឡា
រៀបចំសរសេរនិងរចនាដោយ ហម សុខឡា
sites.google.com/rothpisey2010/mp3/%2808930401%29.M_vol16%281%29.mp3">
ប្រវត្តិនៃពិធីបុណ្យបណ្ដែតប្រទីប
»»ជាទូទៅពិធីបុណ្យបណ្តែតប្រទីប ដែលប្រារព្ធធ្វើរួមគ្នាជាមួយពិធីបុណ្យអុំទូក សំពះព្រះខែនិងអកអំបុក តែងប្រព្រឹត្តទៅរយៈពេល ៣យប់ ៣ថ្ងៃ តាមប្រតិទិនច័ន្ទគតិ គឺចាប់ផ្តើមពីថ្ងៃ១៤កើត រហូតដល់ថ្ងៃ១រោច ខែកត្តិក។
ការបណ្ដែតប្រទីបនៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក នាថ្ងៃទី៦ វិច្ឆិកា ២០០៦។
សៀវភៅ ព្រះរាជពិធីទ្វារទសមាសនិងពិធីសង្ក្រានចូលឆ្នាំ បោះពុម្ពផ្សាយក្នុងឆ្នាំ១៩៦៩ ដែលនិពន្ធចងក្រងដោយលោកឧកញ៉ា ទេពពិទូរ -ក្រសេម បណ្ឌិតទី១ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានកត់ត្រាឲ្យដឹងថា តាមកំណត់ព្រះរាជពិធីក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត ព.ស. ២៥០១ ឬ គ.ស. ១៩៥៨ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងខែកត្តិកនេះ គឺជាព្រះរាជពិធីមួយ ដែលព្រះរាជាខ្មែរ តែងប្រារព្ធធ្វើនៅក្នុងទន្លេចតុមុខនិងកំពង់ព្រះដំណាក់ផែខាងមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះ មានការបណ្តែតប្រទីបជា្វលា នៅគ្រប់ទាំងបីថ្ងៃនៃពិធីបុណ្យ។
ប៉ុន្តែលោកឧកញ៉ា ទេពពិទូរ ក្រសេម ក៏បានសរសេរបញ្ជាក់ឲ្យដឹងបន្ថែមផងដែរថា ចំពោះខាងប្រជារាស្ត្រ ពុទ្ធបរិស័ទ នៅតាមវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជាវិញ ជាប្រពៃណីនៅរៀងរាល់ឆ្នាំ តែងធ្វើពិធីបណ្តែតប្រទីបនៅវេលាយប់១៥ កើតពេញបូណ៌មី ខែអស្សុជ ដែលជាថ្ងៃព្រះសង្ឃបវារណាចេញវស្សា ឬហៅថាពិធីបុណ្យចេញព្រះវស្សា ពោលគឺធ្វើមុន១ខែ។
ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ គង់នៅវត្ត «លង្កាព្រះកុសុមារាម» ក្នុងរាជធានីភ្នំពេញ បានមានថេរដីកាអំពីដំណើរនៃការប្រារព្ធពិធីបុណ្យបណ្តែតប្រទីបនេះ ទៅតាមប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុកនិងតាមទីអារាមពុទ្ធសាសនាដែលចាប់ធ្វើ ១ខែ មុនពិធីបុណ្យបណ្ដែតប្រទីបផ្លូវការក្នុងខែកត្តិកនេះ។
ព្រះតេជគុណ ហួរ សុខរ័ត្ន មានថេរដីកាដូច្នេះថា ៖ «ប្រវត្តិនៃប្រទីបហ្នឹង ធ្វើហ្នឹង គឺធ្វើចាប់តាំងពីថ្ងៃដែលព្រះសង្ឃចេញវស្សាមកម្ល៉េះ។ ព្រះសង្ឃចេញវស្សាគឺថ្ងៃ១៥កើត ខែអស្សុជហ្នឹង ពេលព្រឹកគេមានទេសនាជាតក អ៊ីចឹងទៅ នៅពេលយប់ឡើង គឺយប់ថ្ងៃទី១៥កើតហ្នឹង គេហែប្រទីបទៅតាមវត្តនីមួយៗទូទាំងប្រទេសកម្ពុជាយើង បើនៅតាមមាត់ទន្លេ គេធ្វើជាដង្ឃឹក ដាក់សម្ភារៈ ដាក់អាហារភោជនសព្វបែបយ៉ាង គេបណ្ដែតទៅតាមទន្លេទៅ ហើយអុជជាប្រទីបជ្វាលា ដង្ហែទៅតាមដង្ឃឹធំហ្នឹង។ ហើយដាក់នៅក្នុងដង្ឃឹកហ្នឹង មួយចំនួន ល្អៗ គេយកសម្រាប់ប្រគេនព្រះសង្ឃពេលព្រឹកឡើងអ៊ីចឹង ហើយដល់ពេលមួយចំនួនទៀត យកសម្រាប់ចែកក្មេងៗដែលហែហ្នឹង ឲ្យបរិភោគ ជូនចាស់ៗ សល់ប៉ុន្មានទៀត គឺដាក់បណ្ដែតទៅតាមទឹក។ ដង្ឃឹកហ្នឹង គេធ្វើជាលក្ខណៈទ្រង់ទ្រាយប្រៀបបានដូចជាប្រាសាទតូចមួយអ៊ីចឹង ហើយនៅតំបន់មួយចំនួន ដូចខាងនៅខេត្តកំពង់ចាម អាត្មាធ្លាប់គង់នៅ ក៏នៅតែមានធ្វើអ៊ីចឹងដែរ តាមមាត់ទន្លេគឺបណ្ដែតប្រទីប ពេញព្រោងព្រាតទាំងអស់ ហើយនៅតាមតំបន់មួយចំនួន ដែលដាច់ស្រយាលពីមាត់ទន្លេ ក៏គេធ្វើជាដង្ឃឹកអ៊ីចឹង អុជចន្លុះសម្រាប់តំណាងជាប្រទីបបណ្ដែតហ្នឹង ឲ្យក្មេងៗកាន់ជាជួរៗ មើលពីចម្ងាយស្អាតដូចក្នុងទន្លេអ៊ីចឹង»។
ទាក់ទងនឹងគោលគំនិតផ្នែកជំនឿប្រពៃណីទំនៀមទម្លាប់នៃការរៀបចំដាក់ផ្លែឈើ នំនែក អាហារភោជន និងគ្រឿងរណ្តាប់តាក់តែងផ្សេងៗ នៅក្នុងពិធីបុណ្យបណ្តែតប្រទីបនេះ ព្រះតេជគុណ ហួរ សុខរ័ត្ន សិក្ខាលង្ការោ បានមានដីកាបញ្ជាក់ថា ជាការបង្ហាញនូវភោគផលកសិកម្ម-សិប្បកម្មរបស់អ្នកស្រុក អ្នកភូមិ ក្នុងតំបន់នីមួយៗ។
ព្រះតេជគុណ ហួរ សុខរ័ត្ន មានថេរដីកាដូច្នេះថា ៖ «បុណ្យនេះ គឺធ្វើក្រោយពីថ្ងៃដែលយើងប្រមូលផលកសិកម្ម ហើយយើងធៀបមកក្នុងសម័យបច្ចុប្បន្ន គឺយើងបានបង្ហាញនូវផលិតផល ភូមិមួយផលិតផលមួយ ដើម្បីឲ្យដឹង ប្រមូលតាមស្រុកមកថា តើនៅតាមខេត្តនីមួយៗមានផលិតផលអ្វីខ្លះដែលបានពីផលកសិកម្ម ឬក៏ផលិតផលសិប្បកម្មផ្សេងៗ ហើយតើឆ្នាំហ្នឹង មានកំណើនជាងឆ្នាំមុន ឬក៏មានអត្រាថយចុះជាងឆ្នាំមុន? ម្យ៉ាងទៀតដើម្បីយកមកបែងចែកគ្នាបរិភោគនូវអាហារទាំងហ្នឹង បង្ហាញអំពីភាពសាមគ្គីមួយក្នុងភូមិហ្នឹង ក្រោយពីបានមក លោកអត់ដែលចិត្តកំណាញ់អីទេ តែងតែយកមកចែកគ្នាពិសាអ៊ីចឹងទៅ»។
ចំណែកលោក សួន ឱសថ លេខាធិការនៃគណៈកម្មការទ្រទ្រង់ព្រះត្រៃបិតកប្រចាំវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានអធិប្បាយថា ពិធីបុណ្យបណ្តែតប្រទីបដែលប្រជាពលរដ្ឋ ពុទ្ធបរិស័ទខ្មែរ តែងនាំគ្នាធ្វើជាច្រើនតំណតជំនាន់មកនេះ គឺជាពិធីជូនដំណើរវិញ្ញាណក្ខន្ធនៃលោកអ្នកដ៏មានគុណ មានមាតាបិតាជាដើម ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ ដែលនោះជាផ្នែកមួយនៃការដឹងគុណផង និងបានជាបុណ្យកុសលមកដល់បុគ្គលដែលជាអ្នកធ្វើផងដែរ។
លោក សួន ឱសថ មានប្រសាសន៍ថា ៖ «រឿងបណ្ដែតប្រទីបនេះ ការបូជាប្រទីបនេះ ជាមង្គលដ៏ឧត្ដមដែរ ពីព្រោះបើយើងធ្វើបុណ្យនៅរដូវភ្ជុំហ្នឹង គឺថា យើងធ្វើដើម្បីឧទ្ទិសកុសលហ្នឹងដល់ញាតិមិត្ត ដល់ជីដូនជីតាយើង ដែលលោកបានចែកឋានទៅ ទៅកើតនៅសុគតិភពណាមួយ។ ហើយដល់ពេលឃើញមកទទួលនូវទានដែលយើងបានធ្វើនារដូវភ្ជុំហ្នឹង គឺជាការមួយហើយ ប៉ុន្តែនៅពេលដែលគាត់ត្រឡប់ទៅវិញ យើងត្រូវតែជូនគាត់ទៅវិញ អាហ្នឹងជាបដិសណ្ឋារៈមួយ យើងចាត់ទុក យើងកំណត់ថា អស់រដូវភ្ជុំ ញាតិមិត្តជីដូនជីតាយើងត្រឡប់ទៅស្រុក បើអ៊ីចឹងយើងត្រូវជូនដំណើរគាត់ ឃើញថាធ្វើយ៉ាងហ្នឹង ជាការមួយគេហៅថា សគុណ គុណូបការៈរបស់ឧបការីជន ដែលគាត់បានចែកឋានទៅ។ ទោះបីជាគាត់បានអញ្ជើញមកផ្ទាល់ក្ដី មិនបានមកក្ដី ប៉ុន្តែយើងបានធ្វើ ហ្នឹងហើយជាការបូជាដ៏ឧត្ដមដែរ គេហៅថាជាមង្គលដែរ»។
រីឯគោលគំនិតចម្បងផ្នែកពុទ្ធសាសនាវិញ លោកអ្នកជំនាញទាំងពីររូបនេះ ក៏បានបញ្ជាក់ដូចគ្នានឹងសេចក្តីក្នុងសៀវភៅ «ព្រះរាជពិធីទ្វារទសមាសនិងពិធីសង្ក្រានចូលឆ្នាំ» ដែលចែងថា ៖ ពិធីបុណ្យបណ្តែតប្រទីបដែលប្រព្រឹត្តទៅជាមួយនឹងពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក គឺជាការគោរពបូជាចំពោះព្រះចង្កូមកែវ គឺព្រះទន្ត ឬធ្មេញ នៃព្រះសម្មាសម្ពុទ្ធព្រះនាម សមណគោតម ដែលព្រះអង្គទ្រង់បានប្រតិស្ឋានទុកនៅក្នុងពិភពនាគ។ ម៉្យាងទៀតគឺបូជារំឭកដល់ស្នាមព្រះបាទរបស់ព្រះអង្គ ដែលប្រតិស្ឋាននៅឯឆ្នេរស្ទឹងមួយឈ្មោះ «នម្មទា» និងនៅក្នុងទីដទៃទៀត នាសម័យពុទ្ធកាលដែលកន្លងទៅអស់រយៈពេល ២៥៥២ឆ្នាំមកហើយនេះ៕
រឿងកំប្លែង យុវវ័យ នឺង សំណើច
រឿងអ្នកជំងឺសរសៃរប្រសាទ
»»ថ្ងៃមួយគ្រូពេទ្យបានសាកសួរអ្នកជំងឺសរសៃរប្រសាទចង់ដឹងថាតើបានគ្រាន់បើរឺនៅតើប្អូនឯងចេញពីមន្ទីពេទ្យវិញចង់ធ្វើអ្វី?
-អ្នកជំងឺឆ្លើយៈ ខ្ញុំចង់ការប្រពន្ធមួយ
-គ្រូពេទ្យឆ្លើយៈ ការប្រពន្ធហើយធ្វើអ្វី
-អ្នកជំងឺឆ្លើយៈ ការរួចខ្ញុំយកនាងទៅ
-គ្រូពេទ្យឆ្លើយៈ តើប្អូនឯងយកទៅណា
-អ្នកជំងឺឆ្លើយៈ ខ្ញុំយកនាងទៅដាក់លើគ្រែ
-គ្រូពេទ្យឆ្លើយៈ រួចហើយធ្វីអីទៀត
-អ្នកជំងឺឆ្លើយៈ រួចហើយខ្ញុំដោះខោអាវនាងចេញ
-គ្រូពេទ្យឆ្លើយៈ ដោះចេញហើយធ្វីអីទៀត
-អ្នកជំងឺឆ្លើយៈ ហើយខ្ញុំតកទៅបោកគក់ឲ្យស្អាតព្រោះផ្ទះខ្ញុំសំបូរទឹកនិង
សាប៊ូច្រើនណាស់។
ចប់
រឿងអ្នកចំលងទូក
»»មានតាម្នាក់មានអីវ៉ាន់សំពីងសំពោងមកឆ្លងទូកបុរសម្នាក់ នៅពេលកំពុងអុំទូកទៅអីវ៉ាន់
របស់តានោះក៏បានធ្លាក់ទៅក្នុងទឹក ហើយតានោះបាននិយាយថា អេកឯងចុះរើសអីវ៉ាន់
បន្តិចទៅ បុរសនោះឆ្លើយៈ តាឯងមិនចុះទៅខ្ញុំមិនចេះហែលទឹកទេ អ្ហាក មេកក៏ឯងចំលង
ទូកមិនចេះហែលទឹកអញ្ចឹង អ្ហាក អញ្ចឹងអ្នកបើកយន្តហោះ ចេះហោះរឺ អុញអានេះវី...។
ចប់
រឿងយ័ន្តសក្តិសិទ្ធ
»»ថ្ងៃមួយមានបុរសម្នាក់ទៅលេងផ្ទះមិត្តភក្តិ ហើយបុរសនោះបាននិយាយថាខ្លួនមានយ័ន្តសក្តិសិទ្ធ
មួយ ដែលសល់ពីកេរ្តិ៍ដូនតាមក តើយ័ន្តនេះស័ក្តិសិទ្ធដូចម្ដេច បុរសនោះបាននិយាយថាទោះជាឯង
ធ្លាក់ទឹកសមុទ្រ ក៏ឯងមិនលិចទឹកដែ មែនអ្ហែក ប៉ុន្តែមិនអណ្តែតភ្លាមទេ តើរយៈពេលប៉ុន្មាន? គឺមិនយូ
ទេកាលណាឯងធ្លាក់ដល់បាទសមុទ្រភ្លាមហើយមានរយៈពេលតែពីរថ្ងៃនឹង អណ្ដែតឡើងភ្លាម អាចោដំបល់យក៍។
ចប់
គ្រោះថ្នាក់នៃសារ SMS
»»បុរសម្នាក់បានផ្ញើសារទៅនារីដែលខ្លួនចាប់អារម្ភរណ៍ ពេលអូនអានសារនេះអូនជំពាក់ការណាត់
ជួបបងម្តង ប្រសិនបើអូនលុបវាគឺអូនជំពាក់ស្នេហាបង តែបើអូនរក្សាវាវិញគឺអូនជំពាក់ការថើបបង
មួយ បើអូនឆ្លើយតបគឺអូនជំពាក់គ្រប់បែបយ៉ាង តែបើមិនឆ្លើយតបមានន័យថាអូនព្រមស្រលាញ់បង បន្ទិចក្រោយមកបុរសនោះក៏ទទួលបានសារពីលេខផ្សេងមួយទៀទដែលជាសង្សារបស់នាង
ឯងត្រូវជូបយើងយប់នេះ។ បើឯងលុបវាឯងត្រូវស៊ី ដប់ដៃ បើឯងរក្សាវាវិញឯងស៊ីតែម្ភៃជើងទេ។
បើឯងឆ្លើយតបឯងជំពាក់យើងគ្រប់បែបយ៉ាង រប់ទាំងព្រនង់ កាំបិត ពូថៅ ញញួរ នៅមានជាច្រើនទៀត
ផង តែបើមិនឆ្លើយតបយើងនឹងទៅជំរះបញ្ជីនឹងឯងអោយដាច់ស្រេចដល់ផ្ទះម្តង។
ចប់
កំណាព្យអប់រំជនប្រុសស្រី
ឲជនប្រុសស្រី
បទ(បត្យាវត្ត)
»ឲជនស្រីប្រុសចូរអ្នកប្រឹងស្តាប់ / រូបខ្ញុំរាយរាប់ប្រាប់រឿងទាំឡាយ
យើងជាកូនខ្មែរមិនត្រូវសប្បាយ / ពន្យាពេលឆ្ងាយក្នុងការរៀនសូត្រ។
»ត្រូវចេះក្តោបក្តាប់និងចេះពន្លូត / រៀនឲ្យបានស្រូតចំណេះថ្លៃថ្លា
ប្រឹងរៀនបន្ថែមទោះជាយ៉ាងណា / មិនបានខ្លៀវក្លាដូចគេឯទៀត។
»យើងមើលអ្នកចេះតំរិះគេឈ្លៀត / រកលុយបានទៀតចំនេញគ្រួសារ
ចុះរូបយើងវិញមិនប្រឹងទៅណា / លែងអីនឹងថ្លាគំនិតដូចគេ។
»ឲ្យតែព្យាយាមគំនិតមានទ្វេរ / បើនៅទំនេរគួរអានសៀវភៅ
ព្រោះពេលវេលាមិនបានគង់នៅ / កាលបើផុតទៅវាឥតប្រយោជន៍។
»បើយើងខំរៀនកុំឲ្យដាច់ដោច / ខ្លិនឈ្ងៀមអាសើចដូចបាយខ្វះទឹក
គួរគិតពុកម៉ែដែលជាពុំនឹក / ភ្លេចបាយភ្លេចទឹកព្រោះតែរូបកូន។
»ជំនួយឧបត្ថម្ភបានគ្រប់ចំនួន / ឲ្យតែរូបកូនខ្លួនមានចំណេះ
គាត់លេងគិតអ្វីដែលខ្លួនបានធ្វើ / ឲ្យតែកូនចេះចំណេះថ្លៃថ្លា។
»លែងខ្វល់លែងគិតគាត់អស់សោកា / ព្រោះកូនជីវ៉ាភ្លឺថ្លាក្រៃលែង
ចិត្តពុកបានល្ហែម៉ែលែងសង្រែង / ព្រោះកូនខ្លួនឯងជោគជ័យផុតទុក្ខ។
សរសេរនិងរៀបចំដោយ ហម សុខឡា ជាសិស្សរៀននៅ M.L.C
ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១០
ការរៀននៅ Mekhala Learning Centre
»ខ្ញុំរីករាយណាស់ដែលបានលោកគ្រូជ្រើសយកខ្ញុំមករៀននៅ Mekhala Learning Centre ដែលហៅ
កាត់ថា M.L.C នេះ។ ខ្ញុំរៀននៅទីនេះបានចេះដឹងច្រីនណាស់អំពី Internet , English , Computer ។ ហើយឥលូវខ្ញុំអាចបង្កើត Email ផ្ទាល់ខ្លួនរបស់ខ្ញុំបានទៀតផងគឺ hamsokla@gmail.com , ham_sokla@yahoo.com និងWeblogផ្ទាល់ខ្លួនរបស់ខ្ញុំគឺ http://www.hamsokla.blogspot.com/ ។
មូលហេតុដែលខ្ញុំបានមករៀននៅ M.L.C នោះព្រោះលោកនាយកសាលាវិទ្យាល័យព្រះអង្គឌួងបាន
ជ្រើសយកខ្ញុំកម។
ហើយនៅក្នុង M.L.C នេះខ្ញុំរៀនចេះបានបីជំនាញរួមមាន Internet , Computer , English និងមាន
បណ្ណាល័យមានសៀវភៅជាច្រើនសំរាប់អានស្រាវជ្រាវទៀតផង។
ហើយលោកគ្រូអ្នកគ្រូដែលធ្វើការនៅទីនោះ សុទ្ធតែមានលក្ខណៈសម្បត្តិល្អយកចិត្តទុកដាក់បង្រៀន
និងព្យល់សិស្សយ់ាងម៉ត់ចត់ នៅពេលសិស្សឆ្ងល់រឺមិនយល់។
ហើយសូមថ្លែងអំណរគុណផងដែរដល់មជ្ឈមណ្ឌល M.L.C ដែលបានចែកចំណេះដឹងដ៏ប្រសើរថ្លៃថ្លា
មកដល់ខ្ញុំ។ ដល់អង្កការនានារឺអ្នកមានសប្បុរសធម៌ដែលបានជួយឧបត្ថម្ភផងដែរ ខ្ញុំគ្មានអ្វីតបស្នងសង គុណលោកទេ គឺមានតែការថ្លែងអំណរគុណប៉ុនណោះ។ ហើយសូមអោយលោកទាំងអស់គ្នាដែលបាន ជួយឧបត្ថម សម្ភារៈក្តី ថវិកាក្តី សូមអោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ ពល ចំពោះ
លោកគ្រូអ្នកគ្រូ និងអ្នកឧបត្ថម្ភទាំងអស់កុំមានអាក់ខានឡើយ។
»»អាចទំនាក់ទំនងខ្ញុំតាមរយៈ Email: hamsokla@gmail.com , ham_sokla@gmail.com
Weblog: http://www.hamsokla.blogspot.com/
Phone: 090 690 006
ហើយខ្ញុំរីករាយណាស់ដែលបានលោកគ្រូជ្រើស យកខ្ញុំមករៀននៅមជ្ឈមណ្ឌល Mekhala Learning Centre នេះដែលហៅកាត់ថា M.L.C ។ ខ្ញុំរៀននៅទីនេះបានចេះដឹងច្រើនអំពី Internet , Computer , English ។

អំពីខ្ញុំ...
»»ខ្ញុំបាទឈ្មោះ ហម សុខឡា ភេទ ប្រុស ជាសិស្ស រៀនថ្មាក់ទី ១១G នៃវិទ្យាល័យព្រះអង្គឌួង។ ហើយ រូបនៅ ខាងឆ្វេងពាក់អាវពណ៌ផ្ទៃមេឃនេះគឺជារូបខ្ញុំ។ »ខ្ញុំមានបងប្អូនបីនាក់គឺ ប្រុសពីរនិង ស្រី មួយខ្ញុំគឺជាកូន បងគេ បន្ទាប់មកគឺប្អូនស្រីខ្ញុំ ឈ្មោះហម សុវណ្ណានិង បន្ទាប់មកទៀតគឺប្អូនពៅរបស់ខ្ញុំ ឈ្មោះ ហមសាមី។
»»ឪពុកខ្ញុំ ឈ្មោះ ហម ម៉ាន និង ម្តាយខ្ញុំឈ្មោះ គង់ សុឃី ពួកគាត់គឺជាកសិករ។គាត់បានអោយខ្ញុំមករៀនពីព្រោះគាត់មិនចង់អោយខ្ញុំធ្វើស្រែដូចគាត់ ពីព្រោះការធ្វើស្រែចំការហត់ណាស់។ ទើបគាត់ឱ្យ
ខ្ញុំខំប្រឹងរៀនដើម្បីមានការងារល្អធ្វើ នៅថ្ងៃអនាគត ។ ខ្ញុំស្រលាញ់គាត់ទាំងពីរណាស់ព្រោះគាត់បាន
លើកទឹកចិត្តខ្ញុំជានិច្ច មិនអោយអស់សង្ឃឹក្នុងការធ្វើអ្វីមួយឡើយ គឺត្រូវតែជឿជាក់លើខ្លួនឯងជានិច្ច។
ហើយអ្នកដែលឈរថតជាមួយខ្ញុំនៅឈរខាងស្តាំខ្ញុំនេះគឺជានាក់ស្នាក់នៅវត្តជាមួយខ្ញុំហើយក៏ជាសិស្សរួមថ្នាក់នៅ M.L.C ផងដែរ ស្រុកកំណើតរបស់គាត់គឺនៅស្រុក កំពង់ត្របែក ចំនែកខ្ញុំនៅ ភូមិឬស្សីទទឹង ឃុំព្រះស្តេច ស្រុក ព្រះស្តេច ខេត្តព្រៃវែង។ ខ្ញុំមករៀននៅព្រៃវែងនេះអស់រយៈពេល២ឆ្នាំមកហើយ។
»»រៀននៅថ្នាក់ទី១០ឆ្នាំ២០០៨-២០០៩និងរៀននៅថ្នាក់ទី១១ឆ្នាំ២០០៩-២០១០។ហើយសព្វថ្ងៃខ្ញុំស្នាក់ នៅវត្ត សុវណ្ណរង្សី នៅកុដិលេខ ៥ គឺជាកុដិរបស់ លោកគ្រូសុត្រស្តាំឈ្មោះ គីម សុគន្ធ សព្វថ្ងៃគាត់មិន
បានស្នាក់នៅក្នុងកុដិនោះទេ ព្រោះគាត់បានឡើងទៅរៀននៅឯ ភ្នំពេញ ទៅហើយ។

Subscribe to:
Posts (Atom)