RSS

Merry Christmas . Replace this text with your christmas wishes for your visitors .

រឿងកំប្លែង យុវវ័យ នឺង សំណើច

រឿងអ្នកជំងឺសរសៃរប្រសាទ

»»ថ្ងៃមួយគ្រូពេទ្យបានសាកសួរអ្នកជំងឺសរសៃរប្រសាទចង់ដឹងថាតើបានគ្រាន់បើរឺនៅតើប្អូនឯងចេញពីមន្ទីពេទ្យវិញចង់ធ្វើអ្វី?
​ -អ្នកជំងឺឆ្លើយៈ ខ្ញុំចង់ការប្រពន្ធមួយ
-គ្រូពេទ្យឆ្លើយៈ ការប្រពន្ធហើយធ្វើអ្វី
-អ្នកជំងឺឆ្លើយៈ ការរួចខ្ញុំយកនាងទៅ
-គ្រូពេទ្យឆ្លើយៈ តើប្អូនឯងយកទៅណា
-អ្នកជំងឺឆ្លើយៈ ខ្ញុំយកនាងទៅដាក់លើគ្រែ
​-គ្រូពេទ្យឆ្លើយៈ រួចហើយធ្វីអីទៀត
-អ្នកជំងឺឆ្លើយៈ រួចហើយខ្ញុំដោះខោអាវនាងចេញ
-គ្រូពេទ្យឆ្លើយៈ ដោះចេញហើយធ្វីអីទៀត
-អ្នកជំងឺឆ្លើយៈ ហើយខ្ញុំតកទៅបោកគក់ឲ្យស្អាតព្រោះផ្ទះខ្ញុំសំបូរទឹកនិង
សាប៊ូច្រើនណាស់។
ចប់
រឿងអ្នកចំលងទូក
»»មានតាម្នាក់មានអីវ៉ាន់សំពីងសំពោងមកឆ្លងទូកបុរសម្នាក់ នៅពេលកំពុងអុំទូកទៅអីវ៉ាន់
របស់តានោះក៏បានធ្លាក់ទៅក្នុងទឹក ហើយតានោះបាននិយាយថា អេកឯងចុះរើសអីវ៉ាន់
បន្តិចទៅ​ បុរសនោះឆ្លើយៈ តាឯងមិនចុះទៅខ្ញុំមិនចេះហែលទឹកទេ អ្ហាក មេកក៏ឯងចំលង
ទូកមិនចេះហែលទឹកអញ្ចឹង អ្ហាក អញ្ចឹងអ្នកបើកយន្តហោះ ចេះហោះរឺ អុញអានេះវី...។
ចប់
រឿងយ័ន្តសក្តិសិទ្ធ
»»ថ្ងៃមួយមានបុរសម្នាក់ទៅលេងផ្ទះមិត្តភក្តិ ហើយបុរសនោះបាននិយាយថាខ្លួនមានយ័ន្តសក្តិសិទ្ធ
មួយ ដែលសល់ពីកេរ្តិ៍ដូនតាមក តើយ័ន្តនេះស័ក្តិសិទ្ធដូចម្ដេច បុរសនោះបាននិយាយថាទោះជាឯង
ធ្លាក់ទឹកសមុទ្រ ក៏ឯងមិនលិចទឹកដែ មែនអ្ហែក ប៉ុន្តែមិនអណ្តែតភ្លាមទេ តើរយៈពេលប៉ុន្មាន? គឺមិនយូ
ទេកាលណាឯងធ្លាក់ដល់បាទសមុទ្រភ្លាមហើយមានរយៈពេលតែពីរថ្ងៃនឹង​ អណ្ដែតឡើងភ្លាម អាចោដំបល់យក៍។
ចប់
គ្រោះថ្នាក់នៃសារ SMS
»»បុរសម្នាក់បានផ្ញើសារទៅនារីដែលខ្លួនចាប់អារម្ភរណ៍ ពេលអូនអានសារនេះអូនជំពាក់ការណាត់
ជួបបងម្តង ប្រសិនបើអូនលុបវាគឺអូនជំពាក់ស្នេហាបង តែបើអូនរក្សាវាវិញគឺអូនជំពាក់ការថើបបង
មួយ បើអូនឆ្លើយតបគឺអូនជំពាក់គ្រប់បែបយ៉ាង តែបើមិនឆ្លើយតបមានន័យថាអូនព្រមស្រលាញ់បង បន្ទិចក្រោយមកបុរសនោះក៏ទទួលបានសារពីលេខផ្សេងមួយទៀទដែលជាសង្សារបស់នាង
ឯងត្រូវជូបយើងយប់នេះ។ បើឯងលុបវាឯងត្រូវស៊ី ដប់ដៃ បើឯងរក្សាវាវិញឯងស៊ីតែម្ភៃជើងទេ។​
បើឯងឆ្លើយតបឯងជំពាក់យើងគ្រប់បែបយ៉ាង រប់ទាំងព្រនង់ កាំបិត​ ពូថៅ ញញួរ នៅមានជាច្រើនទៀត
ផង តែបើមិនឆ្លើយតបយើងនឹងទៅជំរះបញ្ជីនឹងឯងអោយដាច់ស្រេចដល់ផ្ទះម្តង។
ចប់

កំណាព្យអប់រំជនប្រុសស្រី

ឲជនប្រុសស្រី
បទ(បត្យាវត្ត)
»ឲជនស្រីប្រុសចូរអ្នកប្រឹងស្តាប់​​​​​​ / រូបខ្ញុំរាយរាប់ប្រាប់រឿងទាំឡាយ
​​ យើងជាកូនខ្មែរមិនត្រូវសប្បាយ​ ​​​​​​ / ពន្យាពេលឆ្ងាយក្នុងការរៀនសូត្រ។
»ត្រូវចេះក្តោបក្តាប់និងចេះពន្លូត / រៀនឲ្យបានស្រូតចំណេះថ្លៃថ្លា
ប្រឹងរៀនបន្ថែមទោះជាយ៉ាងណា / មិនបានខ្លៀវក្លាដូចគេឯទៀត។
»យើងមើលអ្នកចេះតំរិះគេឈ្លៀត / រកលុយបានទៀតចំនេញគ្រួសារ
ចុះរូបយើងវិញមិនប្រឹងទៅណា / លែងអីនឹងថ្លាគំនិតដូចគេ។
»ឲ្យតែព្យាយាមគំនិតមានទ្វេរ / បើនៅទំនេរគួរអានសៀវភៅ
ព្រោះពេលវេលាមិនបានគង់នៅ / កាលបើផុតទៅវាឥតប្រយោជន៍។
»បើយើងខំរៀនកុំឲ្យដាច់ដោច / ខ្លិនឈ្ងៀមអាសើចដូចបាយខ្វះទឹក
គួរគិតពុកម៉ែដែលជាពុំនឹក / ភ្លេចបាយភ្លេចទឹកព្រោះតែរូបកូន។
»ជំនួយឧបត្ថម្ភបានគ្រប់ចំនួន / ឲ្យតែរូបកូនខ្លួនមានចំណេះ
គាត់លេងគិតអ្វីដែលខ្លួនបានធ្វើ / ឲ្យតែកូនចេះចំណេះថ្លៃថ្លា។
»លែងខ្វល់លែងគិតគាត់អស់សោកា / ព្រោះកូនជីវ៉ាភ្លឺថ្លាក្រៃលែង
ចិត្តពុកបានល្ហែម៉ែលែងសង្រែង ​/ ព្រោះកូនខ្លួនឯងជោគជ័យផុតទុក្ខ។
សរសេរនិងរៀបចំដោយ ហម​ សុខឡា ជាសិស្សរៀននៅ M.L.C
ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១០

ការរៀននៅ Mekhala Learning Centre

»ខ្ញុំរីករាយណាស់ដែលបានលោកគ្រូជ្រើសយកខ្ញុំមករៀននៅ​ Mekhala Learning Centre ដែលហៅ
កាត់ថា M.L.C នេះ។ ខ្ញុំរៀននៅទីនេះបានចេះដឹងច្រីនណាស់អំពី Internet , English , Computer ។ ហើយឥលូវខ្ញុំអាចបង្កើត Email ផ្ទាល់ខ្លួនរបស់ខ្ញុំបានទៀតផងគឺ hamsokla@gmail.com , ham_sokla@yahoo.com និងWeblogផ្ទាល់ខ្លួនរបស់ខ្ញុំគឺ​ http://www.hamsokla.blogspot.com/
មូលហេតុដែលខ្ញុំបានមករៀននៅ​ M.L.C នោះព្រោះលោកនាយកសាលាវិទ្យាល័យព្រះអង្គឌួងបាន
ជ្រើសយកខ្ញុំកម។
ហើយនៅក្នុង M.L.C នេះខ្ញុំរៀនចេះបានបីជំនាញរួមមាន Internet , Computer​ , English និងមាន
បណ្ណាល័យមានសៀវភៅជាច្រើនសំរាប់អានស្រាវជ្រាវទៀតផង។
ហើយលោកគ្រូអ្នកគ្រូដែលធ្វើការនៅទីនោះ សុទ្ធតែមានលក្ខណៈសម្បត្តិល្អយកចិត្តទុកដាក់បង្រៀន
និងព្យល់សិស្សយ់ាងម៉ត់ចត់​ នៅពេលសិស្សឆ្ងល់រឺមិនយល់។
ហើយសូមថ្លែងអំណរគុណផងដែរដល់មជ្ឈមណ្ឌល M.L.C ដែលបានចែកចំណេះដឹងដ៏ប្រសើរថ្លៃថ្លា
មកដល់ខ្ញុំ។ ដល់អង្កការនានារឺអ្នកមានសប្បុរសធម៌ដែលបានជួយឧបត្ថម្ភផងដែរ ខ្ញុំគ្មានអ្វីតបស្នងសង គុណលោកទេ គឺមានតែការថ្លែងអំណរគុណប៉ុនណោះ។ ហើយសូមអោយលោកទាំងអស់គ្នាដែលបាន ជួយឧបត្ថម​ សម្ភារៈក្តី ថវិកាក្តី សូមអោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ​ សុខ ពល ចំពោះ
លោកគ្រូអ្នកគ្រូ និងអ្នកឧបត្ថម្ភទាំងអស់កុំមានអាក់ខានឡើយ។
»»អាចទំនាក់ទំនងខ្ញុំតាមរយៈ Email: hamsokla@gmail.com , ham_sokla@gmail.com
Weblog: http://www.hamsokla.blogspot.com/
Phone: 090 690 006
ហើយខ្ញុំរីករាយណាស់ដែលបានលោកគ្រូជ្រើស យកខ្ញុំមករៀននៅមជ្ឈមណ្ឌល Mekhala Learning Centre នេះដែលហៅកាត់ថា M.L.C ។ ខ្ញុំរៀននៅទីនេះបានចេះដឹងច្រើនអំពី Internet , Computer , English ។