RSS

Merry Christmas . Replace this text with your christmas wishes for your visitors .

កំណាព្យអប់រំជនប្រុសស្រី

ឲជនប្រុសស្រី
បទ(បត្យាវត្ត)
»ឲជនស្រីប្រុសចូរអ្នកប្រឹងស្តាប់​​​​​​ / រូបខ្ញុំរាយរាប់ប្រាប់រឿងទាំឡាយ
​​ យើងជាកូនខ្មែរមិនត្រូវសប្បាយ​ ​​​​​​ / ពន្យាពេលឆ្ងាយក្នុងការរៀនសូត្រ។
»ត្រូវចេះក្តោបក្តាប់និងចេះពន្លូត / រៀនឲ្យបានស្រូតចំណេះថ្លៃថ្លា
ប្រឹងរៀនបន្ថែមទោះជាយ៉ាងណា / មិនបានខ្លៀវក្លាដូចគេឯទៀត។
»យើងមើលអ្នកចេះតំរិះគេឈ្លៀត / រកលុយបានទៀតចំនេញគ្រួសារ
ចុះរូបយើងវិញមិនប្រឹងទៅណា / លែងអីនឹងថ្លាគំនិតដូចគេ។
»ឲ្យតែព្យាយាមគំនិតមានទ្វេរ / បើនៅទំនេរគួរអានសៀវភៅ
ព្រោះពេលវេលាមិនបានគង់នៅ / កាលបើផុតទៅវាឥតប្រយោជន៍។
»បើយើងខំរៀនកុំឲ្យដាច់ដោច / ខ្លិនឈ្ងៀមអាសើចដូចបាយខ្វះទឹក
គួរគិតពុកម៉ែដែលជាពុំនឹក / ភ្លេចបាយភ្លេចទឹកព្រោះតែរូបកូន។
»ជំនួយឧបត្ថម្ភបានគ្រប់ចំនួន / ឲ្យតែរូបកូនខ្លួនមានចំណេះ
គាត់លេងគិតអ្វីដែលខ្លួនបានធ្វើ / ឲ្យតែកូនចេះចំណេះថ្លៃថ្លា។
»លែងខ្វល់លែងគិតគាត់អស់សោកា / ព្រោះកូនជីវ៉ាភ្លឺថ្លាក្រៃលែង
ចិត្តពុកបានល្ហែម៉ែលែងសង្រែង ​/ ព្រោះកូនខ្លួនឯងជោគជ័យផុតទុក្ខ។
សរសេរនិងរៀបចំដោយ ហម​ សុខឡា ជាសិស្សរៀននៅ M.L.C
ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១០